ជ្រើសរើសភាសា: Khmer Khmer English English
ពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំសេចក្តីព្រាងចុងក្រោយ “អនុក្រឹត្យស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃ ការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៣

នាថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, វេលាម៉ោង ៨:៣០ នាទី ព្រឹក, នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួម កិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំសេចក្តីព្រាងចុងក្រោយ “អនុក្រឹត្យស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃ ការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ”។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អមដោយមន្ត្រីជំនាញ នៃក្រសួង-ស្ថាប័នប្រមូលចំណូលទាំង២២ និងក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារនិងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ១១០រូប។

ព័ត៌មានទាក់ទង